Tag: តេស្ត U18 ក្លឹបបាល់ទាត់បឹងកេត

លោកស្រី ពុធ ធីតា បង្ហាញការភ្ញាក់ផ្អើលពីសន្ទុះយុវជនមកធ្វើតេស្តរយៈពេល៤ថ្ងៃនេះ

លោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេតក្នុងឱកាសចុះមើលពីសកម្មភាពនៃការធ្វើតេស្តយុវជនអាយុក្រោម ១៦ និង១៨ឆ្នាំរបស់ក្លឹបបានមានប្រសាសន៍ថាលោកស្រីពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងដែលឃើញមានយុវជនជាច្រើនពាន់នាក់មកពីគ្រប់ទិសទីនាំគ្នាមកធ្វើតេស្តដូច្នេះ។ ក្នុងនាមជាប្រធានក្លឹបពេលឃើញពីចំនួនយុវជនមកចូលរួមរយៈ៤ថ្ងៃមកនេះជាង២ពាន់នាក់នេះ លោកស្រីថាគឺជាសញ្ញាណវិជ្ជមានមួយសម្រាប់អនាគតនៃបាល់ទាត់កម្ពុជា។ បន្ថែមទៀតដែរ ថ្នាក់ដឹកនាំដដែលបន្តថាវត្តមាននៃការចូលរួមពីសំណាក់យុវជនយ៉ាងផុលផុសបែបនេះ គឺស្របទៅតាមចក្ខុវិស័យរបស់ក្លឹបបាល់ទាត់បឹងកេតលើការបណ្តុះកីឡាករចេញពីកម្រិតថ្នាលបែបនេះ និងក៏ស្របតាមទិសដៅសហព័ន្ធបាល់ទាត់កម្ពុជាក្នុងការស្វែងរកនូវធនធានល្អៗសម្រាប់បន្តវេនពីកីឡាករចាស់ៗ។…

sok sovanpanha

ជីតាម្នាក់មកពីកំពង់ចាមទម្លាក់ការងារចោលសិន យកពេលជូនចៅប្រុសមកធ្វើតេស្តយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត

លោក លី លឿន មកពីស្រុកបាធាយ ខេត្តកំពង់ចាម ឆ្លៀតពេលកំពុងរងចាំចៅប្រុសតេស្តសម្ថតភាពយុវជនអាយុក្រោម១៨ឆ្នាំជាមួយក្រុមបាល់ទាត់បឹងកេតដោយលោកថាបានដាក់ច្បាប់សុំកន្លែងការងារឈប់មួយថ្ងៃ ដើម្បីយកពេលជូនចៅប្រុសដោយផ្ទាល់មកតេស្ត U18 របស់ក្លឹបបាល់ទាត់បឹងកេត។ បុរសវ័យ៦៧ឆ្នាំដដែលបន្ថែមថាការសម្រេចជូនចៅមកធ្វើតេស្តក៏ព្រោះតែឃើញចៅរបស់ខ្លួនតែងតែចំណាយពេល និងព្យាយាមលេងបាល់ទាត់មកជាយូរមកហើយទើបបំពេញបំណងចៅក្នុងការមកសាកល្បងលក្ខណៈស្តង់ដាដូចនេះ។ ស្របគ្នាដែរនោះ…

sok sovanpanha