យុវជនមួយរូបធ្លាប់របួសដោយសារបាល់ទាត់តែមកលេងវាយសីជំនួស ព្រោះចិត្តមិនដាច់ពីកីឡា
យុវជន ភារុន រក្សា កីឡាករវាយសីលេងតំណាងឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថាការដែលរូបគេចាប់ផ្តើមលេងកីឡាវាយសីនេះ ក្រោយគេរងរបួសដៃកំឡុងពេលលេងបាល់ទាត់។ ដោយសារតែមិនអាចឃ្លាតឆ្ងាយពីកីឡា តាមរយៈការណែនាំឱ្យស្គាល់កីឡាវាយសីពីលោកគ្រូនៅសាលាផង យុវជនវ័យ ១៥នេះបានព្យាយាមលេង ក៏ដូចជាអនុវត្តមករហូតវិវត្តខ្លួនក្លាយជាកីឡាករម្នាក់ធ្លាប់ទទួលបានសមិទ្ធផលជាហូរហែរ។…