Skip to content
    ទំព័រដើម  »  កីឡាជាតិ

យុវជនមួយរូបធ្លាប់របួសដោយសារបាល់ទាត់តែមកលេងវាយសីជំនួស ព្រោះចិត្តមិនដាច់ពីកីឡា

យុវជន ភារុន រក្សា កីឡាករវាយសីលេងតំណាងឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថាការដែលរូបគេចាប់ផ្តើមលេងកីឡាវាយសីនេះ ក្រោយគេរងរបួសដៃកំឡុងពេលលេងបាល់ទាត់។ ដោយសារតែមិនអាចឃ្លាតឆ្ងាយពីកីឡា តាមរយៈការណែនាំឱ្យស្គាល់កីឡាវាយសីពីលោកគ្រូនៅសាលាផង យុវជនវ័យ ១៥នេះបានព្យាយាមលេង ក៏ដូចជាអនុវត្តមករហូតវិវត្តខ្លួនក្លាយជាកីឡាករម្នាក់ធ្លាប់ទទួលបានសមិទ្ធផលជាហូរហែរ។

ដំបូងខ្ញុំទាត់បាល់ហើយបាក់ដៃខាងឆ្វេង បន្ទាប់មកគ្រូខ្ញុំហៅទៅលេងសីចឹងទៅ ក៏ខ្ញុំលេងហើយដក់ចិត្តក៏បន្តលេងដល់ឥឡូវ។

យុវជនមានប្រភពពីបាត់ដំបង បានបន្ថែមថាការលេងកីឡាវាយសីនេះមិនត្រឹមតែជួយសុខភាពល្អ រឹងមាំនោះទេ វាថែមទាំងជួយឱ្យរូបគេស្គាល់មនុស្សម្នាជាច្រើន បង្កើតចំណងមិត្តភាពជាមួយមនុស្សថ្មីៗក្នុងសង្គមជាដើម។

លក្ខណៈពិសេសពីការវាយសីអាចបង្កើតមិត្តភាពបានច្រើន មិនចាំបាច់ត្រូវការគ្នាច្រើនមកលេង និងជួយឱ្យមានសុខភាពល្អជៀសឆ្ងាយពីគ្រឿងញៀនជាដើម។

យុវជន ភារុន រក្សា ក៏បានលើកទឹកចិត្តឱ្យយុវជនគ្រប់រូបព្យាយាមលេងកីឡាទាំងអស់គ្នាតាមការចូលចិត្ត ទេពកោសល្យ លទ្ធភាព ដើម្បីពង្រឹងសុខភាពកាយ ចិត្ត ស្មារតី និងបង្កើនប្រាជ្ញា៕