លោក Tommy Kim ត្រៀមខ្សែក្រវាត់រង្វាន់ឈុតធំ២ខ្សែ សម្រាប់កីឡាករជើងថ្មីដែលមានសមត្ថភាព
ក្នុងឱកាសចុះអនុស្សារណៈនៃកិច្ចសហការណ៍រៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី៤ និងមហាព្រឹត្តិការណ៍តន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស លោក Tommy Kim ទីប្រឹក្សាប្រចាំស្ថានីយទូរទស្សន៍ថោនបានបញ្ជាក់ច្បាស់ៗថាសម្រាប់រដូវកាលថ្មីស្ថានីយក៏ដូចជាដៃគូឧបត្ថម្ភនឹងត្រៀមខ្សែក្រវាត់២គ្រឿងថ្មីទៀតសម្រាប់ដាក់ឱ្យអ្នកប្រដាល់គុនខ្មែរឱ្យចូលខ្លួនវាយដណ្តើមក្នុងរជ្ជកាលថ្មីនេះ ពិសេសគឺពន្លកថ្មី និងកីឡាករដែលមិនទាន់មានខ្សែក្រវាត់កាន់កាប់នៅឡើយ។ លើសពីនេះ បុរសមានឈ្មោះពិតថា គីម…