គ្រូU១៤វិសាខាប្រដូចពានកម្រិតអាយុមួយនេះជាការពង្រឹងគ្រឹះនៃបាល់ទាត់កម្ពុជា
លោក ភោគ គីមសៀក គ្រូបង្គោលក្រុមយុវជនអាយុក្រោម១៤ឆ្នាំវិសាខាក្រោយប្រកួតទទួលបានជ័យជំនះដំបូងនៃពានរង្វាន់ VISAKHA U14 CUP លើកទី១ថ្លែងប្រាប់ AMS Sports ថាពិតជារឿងដ៏ល្អមួយដែលបាល់ទាត់កម្ពុជាក្នុងពេលនេះមានការរៀបចំព្រឹត្តិការណ៍ផ្លូវការសម្រាប់យុវជនកម្រិតអាយុក្រោម១៤ប្រកួតប្រជែងគ្នានេះកើតឡើង។ លោកថាការបង្កើតឱ្យមានការប្រកួតលក្ខណៈផ្លូវការដូច្នេះគឺបានផ្តល់ឱកាសដល់ក្មេងៗទាំងអស់បានបង្ហាញសមត្ថភាពលើទីលានជាក់ស្តែង…