ក្តីបារម្ភមួយដែលគ្រូបង្គោលក្រុម U18 ISI ថ្មីថាជាឧបសគ្គក្នុងការការពារតំណែងជើងឯក លីគយុវជន
ក្នុងសប្តាហ៍នេះការប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជន អាយុក្រោម១៦ និង១៨ឆ្នាំ ឆ្នាំ២០២៥-២៦ នឹងផ្តើមដំណើរជាថ្មីម្តងទៀត ជាមួយគ្នាសង្កេតឃើញសមាសភាពក្រុមនីមួយៗមានសកម្មភាពមមាញឹកហ្វឹកហាត់ ក៏ដូចជាប្រកួតមិត្តភាពជាបន្តបន្ទាប់ សម្រាប់លោក ពុធ សុធារ៉ា គ្រូបង្គោលក្រុមយុវជនអាយុក្រោម១៨ឆ្នាំអាយអេសអាយដង្កោសែនជ័យបានធ្វើបច្ចុប្បន្នភាពក្រុមទាំងមូលក្នុងរយៈពេលប្រមូលផ្តុំត្រៀមបានជាង២ខែមកនេះថាក្រុមទាំងមូលពុំទាន់ល្អប្រសើរនៅឡើយ។ ដោយអតីតគ្រូU១៦ISI…