ក្តីបារម្ភមួយដែលគ្រូបង្គោលក្រុម U18 ISI ថ្មីថាជាឧបសគ្គក្នុងការការពារតំណែងជើងឯក លីគយុវជន

sok sovanpanha
5 មើល
0 នាទីអាន

ក្នុងសប្តាហ៍នេះការប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជន អាយុក្រោម១៦ និង១៨ឆ្នាំ ឆ្នាំ២០២៥-២៦ នឹងផ្តើមដំណើរជាថ្មីម្តងទៀត ជាមួយគ្នាសង្កេតឃើញសមាសភាពក្រុមនីមួយៗមានសកម្មភាពមមាញឹកហ្វឹកហាត់ ក៏ដូចជាប្រកួតមិត្តភាពជាបន្តបន្ទាប់ សម្រាប់លោក ពុធ សុធារ៉ា គ្រូបង្គោលក្រុមយុវជនអាយុក្រោម១៨ឆ្នាំអាយអេសអាយដង្កោសែនជ័យបានធ្វើបច្ចុប្បន្នភាពក្រុមទាំងមូលក្នុងរយៈពេលប្រមូលផ្តុំត្រៀមបានជាង២ខែមកនេះថាក្រុមទាំងមូលពុំទាន់ល្អប្រសើរនៅឡើយ។ ដោយអតីតគ្រូU១៦ISI ឆ្នាំទៅរូបនេះបន្តទៀតថាកត្តាដែលសំខាន់បំផុតគឺពិបាកក្នុងការកៀរគរកីឡាករទាំងអស់ប្រមូលផ្តុំហាត់ជុំគ្នា។

លោកបន្ថែមទៀតថាពីព្រោះក្រុមកីឡាកររបស់លោកក្នុងកម្រិតអាយុមួយនេះភាគច្រើនមិនសូវមានពេលវេលាគ្រប់គ្រាប់ ពីព្រោះពួកគេជាប់រវល់ផ្តោតលើការសិក្សាត្រៀមប្រឡសញ្ញាប័ត្រទុតិយភូមិនាពេលខានមុខ។ ប៉ុន្តែយ៉ាងណាគ្រូមានមូលដ្ឋាននៅទីក្រុងភ្នំពេញរូបនេះថានឹងរិះរកប្រព័ន្ធលេងជាក់លាក់មួយសម្រាប់ក្រុម។

សម្រាប់ប្រកួតដំបូងរបស់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំអាយអេសអាយដង្កោដែនជ័យសម្រាប់ពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជនសប្តាហ៍ទី១ គឺនឹងត្រូវបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្រុមព្រះខ័នរាជស្វាយរៀង៕