អ្នកនិយមរត់សុខភាពវ័យក្មេង យុវតី វិចត្រ នាថ រំឮករឿងហួសចិត្តមុនជាប់ចិត្តកីឡារត់ដូចសព្វថ្ងៃ
យុវតី វិចត្រ នាថ អ្នកស្រឡាញ់កីឡារត់សុខភាពៗគ្រាបានទៅចូលរួមព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គនៅសំបូរព្រៃគុកកាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញចំណាប់អារម្មណ៍រីករាយ និងស្រស់ស្រាយប្លែកខុសពីទម្លាប់ខ្លួន ដែលធ្លាប់តែរត់ផ្លូវរាបស្មើនៅក្នុងទីក្រុង។ ជាមួយគ្នា យុវតីមុខស្រស់រូបនេះក៏បានបង្ហើបរឿងរ៉ាវដ៏ហួសចិត្តរបស់ខ្លួនជុំវិញការចាប់ផ្តើមស្រឡាញ់ចូលចិត្តនិងចំណាយពេលលេងកីឡារត់មួយនេះដូចបច្ចុប្បន្ន។យ៉ាងណាសម្រាប់បទពិសោធនពីការចូលរួមរត់ឆ្លងកាត់ឧបសគ្គនៅសំបូរព្រៃគុកនេះយុវតី វិចត្រ នាថ ថាពិតជាទទួលបានមេរៀនថ្មីៗជាច្រើនពីកីឡារត់មួយនេះតួយ៉ាងដូចជាការបានឃើញទេសភាពស្អាតៗ…