Tag: លោក ដូមីនិក វីល្លៀម

ឯកអគ្គរាជទូតចក្រភពអង់គ្លេសលាន់មាត់សរសើរស្មារតីអ្នកគាំទ្របាល់ទាត់កម្ពុជាសឹងតែដូច Premier league

មានប្រភពចេញពីប្រទេសមួយពិភពលោកទទួលស្គាល់ថាជាប្រទេសដែលមានវិស័យបាល់ទាត់រីកចម្រើន លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជាបានបង្ហាញទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនិងវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាដោយលោកបានបង្ហាញការភ្ញាក់ផ្អើល និងនិយាយសរសើរច្បាស់ៗពីគុណភាពរបស់ក្លឹបដែលប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាពិតជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះឯកអគ្គរាជទូតវ័យ៣៧ដដែលបានកត់សម្គាល់ពីសន្ទុះអ្នកគាំទ្របាល់ទាត់កម្ពុជាតាមបណ្តាលក្លឹបនីមួយៗពិតជាបង្ហាញចេញនៅស្មារតីនៃការគាំទ្រយ៉ាងពិតប្រាកដមួយ ដូចអ្នកគាំទ្រនៅប្រទេសអង់គ្លេសដែរ។ សញ្ញាណនៃការគាំទ្រយ៉ាងផុលផុសបែបនេះពិតជាការជះឥទ្ធិពលវិជ្ជមានដល់ការរីកចម្រើននៃបាល់ទាត់កម្ពុជា។ លោក ដូមីនិក វីល្លៀម…

sok sovanpanha

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ៖ ចង់កសាងក្រុមជម្រើសជាតិបាល់ទាត់មួយខ្លាំងគប្បីវិនិយោគការអភិវឌ្ឍពីកម្រិតក្មេងៗបន្ថែមទៀត

លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជាក្នុងនាមជាប្រជាជនអង់គ្លេសមានវិស័យបាល់ទាត់រីកចម្រើននោះ ក្នុងឱកាសជួបជុំសិស្សានុសិស្សប្រចាំសាលាបាល់ទាត់ Honda លោកបានលើកឡើងថាចង់បានក្រុមជម្រើសជាតិបាល់ទាត់មួយខ្លាំងទៅបាន គ្រប់គ្នាគួរតែនាំគ្នាយកចិត្តទុកដាក់លើអភិវឌ្ឍចំពោះយុវជនក្មេងៗបន្ថែមទៀត។ ឯកអគ្គរាជទូតវ័យ៣៧ដដែលបានបន្តថាយុទ្ធសាស្រ្តទាំងអស់នេះពិតជាហុចផលពិតមែន ជាក់ស្តែងដូចជាប្រទេសអាល្លឺម៉ង់ និងអង់គ្លេសជាដើម។ លើសពីនេះ…

sok sovanpanha