Skip to content
ឯកអគ្គរាជទូតចក្រភពអង់គ្លេសលាន់មាត់សរសើរស្មារតីអ្នកគាំទ្របាល់ទាត់កម្ពុជាសឹងតែដូច Premier league
    ទំព័រដើម  »  កីឡាជាតិ

ឯកអគ្គរាជទូតចក្រភពអង់គ្លេសលាន់មាត់សរសើរស្មារតីអ្នកគាំទ្របាល់ទាត់កម្ពុជាសឹងតែដូច Premier league

មានប្រភពចេញពីប្រទេសមួយពិភពលោកទទួលស្គាល់ថាជាប្រទេសដែលមានវិស័យបាល់ទាត់រីកចម្រើន លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជាបានបង្ហាញទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនិងវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាដោយលោកបានបង្ហាញការភ្ញាក់ផ្អើល និងនិយាយសរសើរច្បាស់ៗពីគុណភាពរបស់ក្លឹបដែលប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាពិតជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លើសពីនេះឯកអគ្គរាជទូតវ័យ៣៧ដដែលបានកត់សម្គាល់ពីសន្ទុះអ្នកគាំទ្របាល់ទាត់កម្ពុជាតាមបណ្តាលក្លឹបនីមួយៗពិតជាបង្ហាញចេញនៅស្មារតីនៃការគាំទ្រយ៉ាងពិតប្រាកដមួយ ដូចអ្នកគាំទ្រនៅប្រទេសអង់គ្លេសដែរ។ សញ្ញាណនៃការគាំទ្រយ៉ាងផុលផុសបែបនេះពិតជាការជះឥទ្ធិពលវិជ្ជមានដល់ការរីកចម្រើននៃបាល់ទាត់កម្ពុជា។

លោក ដូមីនិក វីល្លៀម ថ្វីបើលោកមានការងារមមាញឹកយ៉ាងណាក៏លោកតែងតែចំណាយផ្ទាល់ខ្លួនរបស់លោកចូលរួមជាមួយសកម្មភាពកីឡានានាក្នុងព្រះរាជាណាចក្រកម្ពុជា៕