រងការទិតៀនកាយសម្បទា យុវជន ចេង វិចិត្រ ពុះពារបន្តលេងបាល់ទាត់ ព្រោះមានការគាំទ្រពីមនុស្សសំខាន់ៗជុំវិញខ្លួន
យុវជន ចេង វិចិត្រ សមាជិកក្រុមវិទ្យាល័យហ៊ុនសែន សេរីភាពបាននិយាយអំពីប្រវិត្តនៃការចាប់ផ្តើមលេងបាល់ទាត់របស់ខ្លួនហាក់រងការមាក់ងាយ មិនឱ្យតម្លៃលើសមត្ថភាពថាមិនសាកសមលេងបាល់ទាត់ ដោយសារបញ្ហាកាយសម្បទារបស់គេមានមាឌល្អិតពីសំណាក់មជ្ឈដ្ឋានរស់នៅរបស់ខ្លួន។ យុវជនរៀនថ្នាក់ទី១២បន្ថែមថាគេធ្លាប់បាក់ទឹកចិត្តនិងចង់បោះបង់ម្តងម្កាលដែរ ប៉ុន្តែដោយសារមានការលើកទឹកចិត្តខ្លាំងពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់គេ ទើបធ្វើឱ្យគេបន្តលេងរហូតមានឱកាសបានជាប់ក្នុងក្រុមវិទ្យាល័យហ៊ុនសែន…