អ្នកចាំទីវិ.ជាស៊ីមសាមគ្គីរដូវកាលចាស់ សាយ ចាន់តុលា មើលឃើញកង្វះខាតសិស្សប្អូនរដូវកាលថ្មីក្នុងនាមជាអ្នកចាំទី
អតីតអ្នកចាំទីដៃទីមួយរបស់ក្រុមវិទ្យាល័យជាស៊ីមសាមគ្គីក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ យុវជន សាយ ចាន់តុលា ក្នុងនាមជាគ្រូអ្នកចាំទីសម្រាប់រដូវកាលថ្មីបានលើកឡើងពីចំណុចខ្វះខាតមួយចំនួនរបស់សិស្សប្អូនដែលលេងតំណែងជាអ្នកចាំទីមិនទាន់មានគ្រប់នោះគឺការបញ្ជាការប្រកួត ការចេញចូលទៅយកបាល់ និងមិនមានការជជែកគ្នាជាមួយតំបន់ការពារបានច្បាស់លាស់។ យុវជនមានវ័យ២០ឆ្នាំដដែលបានបន្ថែមទៀតថាកត្តាអ្នកចាំទីចេះលេងជើងបានប៉ិនប្រសប់ក៏បូកបញ្ជូលក្នុងចំណុចខ្វះខាតផងដែរក្នុងនាមជាអ្នកចាំទីក្នុងសម័យបាល់ទាត់ទំនើបនេះ។ លើសពីនេះអ្នកចាំទីក្លឹបបាល់ទាត់ អាយ…