ខ្សែការពារ សារ៉េត គ្រីយ៉ា ឡើងកូដរកគ្រាប់បាល់បាន ៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៤គ្រាប់ក្នុងក្របខណ្ឌ័ខេមបូឌានព្រីមៀរលីគសម្រាប់ព្រះខ័នរាជស្វាយរៀង
ខ្សែការពារ សារ៉េត គ្រីយ៉ា កំពុងមានរាសីខ្ពស់ជាមួយការរកគ្រាប់បាល់ស៊ុតបញ្ជូលទីជារឿយៗពេលមានវត្តមានលេងជាមួយក្លឹបព្រះខ័នរាជស្វាយរៀងប៉ុន្មានប្រកួតចុងក្រោយនេះ។ ក្នុងនោះដែរលោក ឃួន ឡាបូរ៉ាវី អតីតខ្សែប្រយុទ្ធក្លឹបបឹងកេត ស្វាយរៀង និងក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងពីចំណុចដែលខ្សែការពារពាក់លេខ ១៣រូបនេះមានគុណផលល្អជាមួយការរកគ្រាប់បាល់…