ខ្សែការពារ សារ៉េត គ្រីយ៉ា កំពុងមានរាសីខ្ពស់ជាមួយការរកគ្រាប់បាល់ស៊ុតបញ្ជូលទីជារឿយៗពេលមានវត្តមានលេងជាមួយក្លឹបព្រះខ័នរាជស្វាយរៀងប៉ុន្មានប្រកួតចុងក្រោយនេះ។ ក្នុងនោះដែរលោក ឃួន ឡាបូរ៉ាវី អតីតខ្សែប្រយុទ្ធក្លឹបបឹងកេត ស្វាយរៀង និងក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងពីចំណុចដែលខ្សែការពារពាក់លេខ ១៣រូបនេះមានគុណផលល្អជាមួយការរកគ្រាប់បាល់ ព្រោះកត្តាសំបូរបទពិសោធក្នុងការប្រកួតច្រើន។
អតីតម្ចាស់អាវលេខ ៩ដដែលក៏បានប្រៀបធៀបពីចំណុចមួយនេះថា ពេលគាត់នៅលេងពេលកីឡាករមាន បទពិសោធជាមួយការប្រកួតច្រើន នោះជាផលចំណេញដ៏ល្អមួយ ពិសេសសម្រួលដល់ការលេងកាន់តែមានភាពងាយស្រួលច្រើន។
ជាមួយហ្នឹងបទពិសោធពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយល់ អ្វីដែលអាចថាក្នុង Game ដែលពីមុនគាត់អត់ធ្លាប់ឃើញ គាត់ឃើញស្ថានភាពហ្នឹងចេញមកចឹងហើយឈរកន្លែងនេះចាំទៅគង់តែមកហើយ ចឹងពេលដែលគាត់អាច Read the game បានហើយបាល់ទាត់គឺងាយស្រួលជាងមុនហើយ។
គិតដល់សប្តាហ៍ទី ២២ ក្នុងក្របខណ្ឌ័ខេមបូឌានព្រីមៀរលីគត្រឹម ៥ប្រកួតចុងក្រោយនេះ សារ៉េត គ្រីយ៉ា បានរួមចំណែកក្នុងការរកគ្រាប់បាល់ស៊ុតបញ្ជូលទីជាមួយព្រះខ័នរាជស្វាយរៀងបាន ៣គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៤គ្រាប់ក្នុងនាមជាខ្សែការពារ៕