មូលហេតុយុវជន សែម សុខឧស្សាហ៍ ប្ដូររ៉ូលពីអ្នកចាំទីមកជាខ្សែបម្រើ
យុវជន សែម សុខឧស្សហ៍ កីឡាកររបស់ក្រុមវិទ្យាល័យពងទឹកបាននិយាយអំពីមូលហេតុនៃការផ្លាស់ប្តូរតំណែងលែងរបស់ខ្លួនសម្រាប់រដូវកាលថ្មីពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៤ ថាដោយសារតែគេចង់ឱ្យអ្នកចាំទីដៃទី២របស់សាលាបាននាទីលេង និងមួយវិញទៀតគឺជាយុទ្ធសាស្រ្តរបស់គ្រូបង្វឹកផង។ យុវជនមានមូលដ្ឋានក្នុងខណ្ឌដង្កោដដែលបន្តថាការដែលគ្រូប្តូរគេមកលេងជាខ្សែបម្រើនេះសម្រាប់គេផ្ទាល់ក៏ពេញចិត្តដែរ ហើយការមកលេងខាងលើនេះទៀតសោតពីព្រោះគ្រូឃើញថាគេជាកីឡាករដែល មានកម្លាំងខ្លាំងអាចលេងបានពេញតង់សម្រាប់តំណែងចាយកម្លាំងច្រើនមួយនេះ។ សិស្សរៀនថ្នាក់ទី១២ដដែលបន្ថែមទៀតថាតាំងតែពីគ្រូកែតំបន់គេលេងមកគេតែងតែខិតខំហ្វឹកហាត់ខ្លួនឯងបន្ថែម…