Tag: សៅ ប៊ុនសុង

លោក សៅ ប៊ុនសុង អ្នកនិយមហាត់ប្រាណ ៖ គួរបង្កើតទម្លាប់ហាត់ប្រាណ កុំចាំទាល់តែឈឺទើបនឹកហាត់

លោក សៅ ប៊ុនសុង ជាអ្នកចូលចិត្តហាត់ប្រាណម្នាក់ៗឯងតាមសួនច្បារសាធារណៈបានិយាយអំពីការចាប់ផ្តើមងាកមកហាត់ប្រាណជាប្រចាំថ្ងៃរបស់លោកគឺដោយសារតែលោកបានដឹងថាខ្លួនមានផ្ទុកជំងឺទឹកនោមផ្អែមដែលកើតចេញពីការធ្វេសប្រហែសលើការហូបចំណីចំណុក។ ក្រោយពីពិនិត្យឃើញថាមានជំងឺបែបនេះ អតីតបុគ្គលិកខ្សែកាបដដែលថាលោកបានធ្វើតាមការណែនាំរបស់គ្រូពេទ្យដោយត្រឡប់មកយកចិត្តទឹកដាក់លើការហូបចុក ការបង្កើតទម្លាប់ហាត់ប្រាណ សម្រាកត្រឹមត្រូវ អនុវត្តជាប់លាប់រហូតលោកអាចកាត់បន្ថយស្ថានភាពជំងឺរបស់លោកពីកម្រិតខ្ពស់មកកម្រិតល្អប្រសើរវិញ។ បុរសមានស្រុកកំណើតនៅស្រុកល្វាឯមបន្តថាការពិសាភេស្ជៈកំប៉ុង​​​​​ច្រើនពិតជារួមចំណែកងាយនឹងប្រឈមជំងឺប្រភេទគាត់ណាស់ លោក ប៊ុនសុង…

sok sovanpanha

ប្រជាជននៅខណ្ឌច្បារអំពៅម្នាក់លើកឡើងពីភាពខុសគ្នារវាងការហាត់ប្រាណនៅផ្ទះនិងការហាត់ប្រាណតាមសួនច្បារ

នាពេលបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋខ្មែរចាប់ផ្តើមចលនានៃការលេងកីឡា និងហាត់ប្រាណគួរឱ្យកត់សម្គាល់ ពិសេសតែងតែសង្កេតឃើញពួកគាត់ហាត់នៅតាមសួនច្បារសាធារណៈផ្សេងៗក្នុងក្រុងភ្នំពេញ។ ជាមួយគ្នានេះលោក សៅ ប៊ុនសុង អតីតជាងតខ្សែកាបទូរទស្សន៍ដែលតែងតែមកហាត់ប្រាណម្នាក់ៗឯងតាមបណ្តោយសួនច្បារកោះនរាបានលើកឡើងអំពីភាពខុសគ្នារវាងការហាត់ប្រាណនៅផ្ទះនិងការហាត់ជាមួយបរិយាកាសខាងក្រៅថាជំរុញការហាត់របស់លោកកើនទ្វេដង។ បុរសមានស្រុកកំណើតនៅស្រុកល្វាឯមបន្តថាពេលចេញមកហាត់ប្រាណនៅក្រៅ ឬតាមសួនច្បារបែបនេះវាធ្វើឱ្យលោកមានអារម្មណ៍ល្អពីបរិយាកាសជុំវិញខ្លួន មានទាំងខ្យល់ ទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យលោកជក់ហាត់ពី៣០នាទីឡើងដល់១ម៉ោងអ្វីក៏មាន។…

sok sovanpanha