Tag: ហៃ រតនសម្បត្តិ

អតីតអ្នកចាំទីវិ. ជ័យវរ្ម័នទី៧ ម្នាក់និយាយពីអត្ថប្រយោជន៍ពេលលេងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យ

អតីតអ្នកចាំទីក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ យុវជន ហៃ រតនសម្បត្តិ ក្នុងពេលមកមើលសិស្សប្អូនដែលហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ឆ្នាំ២០២៥ ពេលឃើញរូបភាពនៃការហ្វឹកហាត់ជុំគ្នាបែបធ្វើឱ្យខ្លួនផ្ទាល់នឹកដល់អនុស្សាវរីយ៍ជាច្រើនដែលបានឆ្លងកាត់ជាមួយសាលា២រដូវកាលកន្លងមក។ ទន្ទឹមគ្នាដែរ យុវជនមានប្រភពពីស្រុកកៀនស្វាយបានធ្វើការផ្តាំផ្ញើទៅសិស្សប្អូនទាំងឡាយគួរនាំគ្នាគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពេលប្រកួតត្រូវលេងប្រកបដោយយុត្តិធម៌ គោរពដៃគូប្រកួតប្រជែង។ ដោយសម្បត្តិសង្កត់ធ្ងន់ថាតាមរយៈបទពិសោធខ្លួនផ្ទាល់ពេលបានប្រឡូកក្នុងពានកម្រិតវិទ្យាល័យនេះកន្លងមកធ្វើឱ្យរូបគេទៅណាមកណាមានអ្នកគេស្គាល់ច្រើន ពិសេសគឺអាចវិវឌ្ឍនខ្លួនក្លាយជាអ្នកចាំទីលេងតំណាងខេត្តចូលរួមក្នុងពានរង្វាន់ធំៗក្នុងស្រុកទៀតផង។…

sok sovanpanha

អ្នកចាំទីវិ. ជ័យវរ្ម័នទី៧ យុវជន ហៃ រតនសម្បត្តិ បង្ហើបគន្លឹះផ្ទាល់ខ្លួនមួយសម្រាប់អ្នកចាំទីមិនអំណោយផលកាយសម្បទា

យុវជន ហៃ រតនសម្បត្តិ អ្នកចាំទីប្រចាំក្រុមវិទ្យាល័យជ័យវរ្ម័នទី៧បានចែករំលែកនៅបទពិសោធផ្ទាល់ខ្លួនសម្រាប់បងប្អូនដែលលេងតំណែងមួយនេះតែមានកម្ពស់មិនសូវខ្ពស់ដោយថា គួរពង្រឹងលើការហ្វឹកហាត់ហក់ឱ្យបានច្រើន។ លើសពីនេះយុវជនមានប្រភពពីស្រុកកៀនស្វាយបន្តថាក្នុងនាមជាអ្នកចាំទីកង្វះខាតផ្នែកកម្ពស់បែបនេះត្រូវធ្វើយ៉ាងណាឱ្យខ្លួនឯងមានការចេញចូលបានរហ័ស និងមានភាពច្បាស់លាស់ជាមួយបាល់នីមួយៗ។ សិស្សថ្នាក់ទី១២ខាងលើក៏បន្ថែមទៀតថាអ្នកចាំទីមួយដែលល្អទាមទារឱ្យមានធាតុផ្សំចូលរួមបន្ថែមទៀតដូចជាការហ្វឹកហាត់ដិតដល់ ពិសេសបូកបញ្ចូលទាំងការសម្រាកហូបចុកបានល្អគ្រាប់គ្រាន់ផងដែរ។ ទន្ទឹមគ្នាដែរ ហៃ រតនសម្បត្តិ…

sok sovanpanha