Tag: អ្នកចាំទី

ធ្លាប់របួសជើង៣ដង តែបានកម្លាំងចិត្តពីអ្នកទាំងនេះធ្វើឱ្យ កីឡាករ ឆេង ចន្ថា វិវត្តខ្លួនបោះជំហានឈានចូលក្លិបគីឡូជើងឯកមួយនៅកម្ពុជា

កីឡាករចំណូលថ្មីក្លិបបាល់ទាត់បឹងកេតអ្នកចាំទី ឆេង ចន្ថា ក្នុងកិច្ចសម្ភាសន៍ជាមួយ AMS Sports បានលើកឡើងពីដើមទងមុនក្លាយខ្លួនជាអ្នកចាំទីដូចសព្វថ្ងៃគឺបានឆ្លងកាត់ឧបសគ្គជាច្រើនមិនខុសអ្វីពីក្មេងៗកម្ពុជាជាច្រើននាក់ទៀតដែលស្រឡាញ់វិស័យកីឡាបាល់ទាត់នេះ។ ដោយអ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះបន្តថាឧបសគ្គធំទីមួយនោះគឺការមិនទទួលបានការគាំទ្រពីសំណាក់ក្រុមគ្រួសារ និងបញ្ហាការរងរបួសពីប្រភេទកីឡាដែលខ្លួនស្រឡាញ់មួយនេះ។ អ្នកចាំទីមានមូលដ្ឋានក្នុងទីក្រុងភ្នំពេញបន្ថែមថាក្នុងអាជីពជាអ្នកចាំទីនេះរូបគេធ្លាប់រងរបួសជង្គង់ធ្ងន់ៗចំនួន៣លើកមកហើយទម្រាំមានឱកាសអាចឈានមកដល់ក្លិបបឹងកេតដូចពេលនេះ។ ដោយគេសង្កត់ធ្ងន់ថាការបានកម្លាំងចិត្តពីក្រុមគ្រួសារផ្ទាល់ដែលធ្លាប់តែហាមឃាត់ខ្លួននេះហើយ…

sok sovanpanha