សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបញ្ជាក់ថាខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ AC Milan ត្រូវបានពិន័យ៥០០០០អឺរ៉ូ ចំពោះការពាក់ព័ន្ធក្នុងក្រុមហ៊ុនភ្នាល់។ UEFA ក៏ពិន័យក្លិប AC Milan ចំនួន២៥០០០អឺរ៉ូផងដែរ។
បន្ថែមលើនេះ UEFA បានប្រាប់ឱ្យ Zlatan បញ្ចប់ទំនាក់ទំនងជាមួយក្រុមហ៊ុនភ្នាល់នោះ។ ខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែតវ័យ៣៩ឆ្នាំ ត្រូវបានរាយការណ៍ថាមានហ៊ុន១០% ក្នុងវិបសាយល្បែងភ្នាល់ Bethard ដែលមានមូលដ្ឋាននៅប្រទេសម៉ាល់តា។
សូមបញ្ជាក់ថា ការមានផលប្រយោជន៍ណាមួយនៅក្នុងក្រុមហ៊ុនភ្នាល់ គឺប្រឆាំងទៅនឹងបទបញ្ញត្តិរបស់ UEFA៕