ភ្នំពេញ៖ អតីតវីរបុរសបាល់ទាត់កម្ពុជាលោក ប៉ែន ផាត បានបង្ហោះសារមួយនៅលើហ្វេសប៊ុករបស់លោកមួយថ្ងៃមុនក្រុមគោព្រៃកម្ពុជាប្រកួតជាមួយក្រុមអ៊ីរ៉ង។
លោកបានសរសេរថា <ខ្ញុំនឹង បងប្អូនខ្មែរ ដែរនៅបរទេស សូមជួនពរអោយគោព្រៃ របស់កម្ពុជា យើង ប្រកួត ជាមួយ IRAN នៅថ្ងៃខាងមុខនេះ សូមអោយបានជោគជ័យ ! ខ្ញុំធ្លាប់ប្រកួតនៅឆ្នាំ ១៩៧៤ Rajpracha # ជំរើសជាតិ IRAN ចាញ់ ៥/២ តែខ្ញុំសុ៑តបញ្ញូលទី២គ្រាប់ ❤ ត្រូវចាំថា ខ្ញុំធ្វើបាន គោព្រៃក៏ធ្វើបានដែរ សូមជួនពរ ឈ្នះ ឈ្នះ ឈ្នះ>។
លោក ប៉ែន ផាត គឺអតីតកីឡាករជើងខ្លាំងនាទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ លោកបានទៅរស់នៅប្រទេសថៃនៅអំឡុងឆ្នាំ១៩៧២ ក្នុងអំឡុងពេលកម្ពុជាមានសង្គ្រាម ហើយលោកជាកីឡាករកម្ពុជាតែម្នាក់គត់ដែលបានលេងបាល់ជាមួយស្តេចបាល់ទាត់របស់ប្រេស៊ីល Pele ក្នុងអំឡុងពេលលោកលេងឲ្យក្លិបមួយរបស់ថៃ៕
លោក ប៉ែន ផាត ក៏ជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងការផ្ដើមគំនិតអោយកូនខ្មែរដែលរស់នៅតំបន់អ៊ឺរ៉ុបអោយមកធ្វើតេស្តលេងបាត់ឲ្យក្រុមជម្រើសជាតិនឹងក្រុមបាល់ទាត់ក្នុងលីគកម្ពុជា ដែលក្នុងនោះមានកីឡាករ ប៊ីន ចន្ទាធារី កុក បូរីក នឹងកីឡាករផ្សេងៗទៀត។ លោក ក៏ធ្លាប់ដឹកនាំក្រុម វេសស្ទើនភ្នំពេញ នឹងបង្វឹកក្រុម Academy ជាមួយក្លិប Thai Kids Soccer Academy Chonbori មួយនៅខេត្តឈុនបូរីប្រទេសថៃផងដែរ៕