ការមានទីលានផ្ទាល់ខ្លួន សកម្មភាពលេងកីឡាបាល់ទាត់របស់សិស្សានុសិស្សជាប្រចាំ បូករួមទាំងការរៀបចំផែនការបានល្អពីថ្នាក់ដឹកនាំវិទ្យាល័យ និងការគាំទ្រពីសំណាក់អាណាព្យាបាលសិស្ស ជាកត្តាសំខាន់ៗដែលក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ តែងតែអាចរើសបានយុវជនល្អៗចូលរួមការប្រកួតកីឡាបាល់ទាត់ប៉ូការីស្វេត ជើងឯកវិទ្យាល័យ នេះជាការលើកឡើងរបស់លោក ញ៉ែម ភារម្យ ដែលជាគ្រូបង្គោល។
ក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ បានបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតកីឡាបាល់ទាត់ប៉ូការីស្វេតជើងឯកវិទ្យាល័យ តាំងពីរដូវកាលដំបូង គឺក្នុងឆ្នាំ២០១៩ និងធ្លាប់បានរងជើងឯក២លើក ក្នុងឆ្នាំ២០១៩ និង២០២៣ និងបានឈ្នះជើងឯកក្នុងឆ្នាំ២០២៤៕
