ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយសហព័ន្ធកីឡាបាល់ទះបារាំង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យកីឡាបាល់ទះ។
ពិធីចុះអនុស្សារណៈយោគយល់គ្នាធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អភិស ន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក Eric TANGUY ប្រធាន សហព័ន្ធកីឡាបាល់ទះបារាំង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ក្រោយចប់ពិធីចុះអនុស្សារណៈយោគយល់គ្នាលើវិស័យបាល់ទះនៃប្រទេសទាំងពីរ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិខានៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់បន្ថែមអំពីគោលបំណងសំខាន់ៗនៃការចុះអនុស្សារណៈនេះថា៖