អ្នកលេងគុនខ្មែរចិត្តសឿង ឈឿង ល្វៃ បានលើកឡើងថារូបគេនៅតែសន្សំចិត្តក្នុងការស្វែងរកឱកាសដើម្បីឈ្នះលើ ឡៅ ចន្ទ្រា ឲ្យខានងតែបានក្នុងអាជីពឡើងសង្វៀន។ ការចាញ់ ឡៅ ចន្ទ្រា ផ្ទួនៗនាពេលកន្លងមក មិនបានធ្វើឲ្យប៉ះពាល់ដល់ស្មារតីនោះទេ តែផ្ទុយទៅវិញវាគឺកម្លាំងចិត្ត ដែលកីឡាករវ័យ២៣ឆ្នាំរូបនេះ អះអាងថា កាន់តែទទួលបានបទពិសោធយកទៅអភីវឌ្ឍខ្លួន ដើម្បីសម្លឹងដល់ការកែប្រែកំណត់ត្រាឡើងវិញ។