អតីតអ្នកចាំទីបឹងកេត លី សុម៉េត បង្ហើបពីការវិលចូលទីលានក្នុងនាមកីឡាករសាជាថ្មី

Sovann Tith
32 មើល
0 នាទីអាន
- Advertisement -

គ្រូជំនួយចាំទីបឹងកេត លោក លី សុម៉េត បាន​បង្ហោះសារលាសមាជិកទាំងអស់ និងបង្ហាញពីការវិលទៅធ្វើជាកីឡាករវិញ។

ប្រភពស្និទ្ធមួយបង្ហើបថា អតីតអ្នកចាំទីស៊ីម៉ាក់យូណាយធីត, ក្រសួងការពារជាតិ និងវេស្ទើនភ្នំពេញ ទំនងទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀងដែលជាក្រុមលោកធ្លាប់ហ្វឹកហាត់កាលនៅកម្រិតយុវជន។

អ្នកចាំទីរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានចំណាយពេល២រដូវកាលពី២០១៩ដល់២០២០ នៅបឹងកេត។ ក្រោយចប់រដូវកាល២០២០ សុម៉េត បានចូលរួមក្រុមការងារបង្វឹកបឹងកេត ដោយទទួល​តួនាទីជាគ្រូជំនួយចាំទី៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕