ភ្នំពេញ៖ បន្ទាប់ពីបានមើលវីដេអូកិច្ចសម្ភាស៍របស់កីឡាករ វឿន វ៉ា ជាមួយក្រុមការងារអេអិមអេសស្ពតនិយាយអំពីការលំបាកក្នុងការលេងបាល់នៅលីគកំពូលកម្ពុជា កីឡាករកែវ សុខផេង ដែលជារៀមច្បងកំពុងប្រកបអាជីពនៅក្លិបវិសាខាបានចូលទៅខមិនលើកទឹកចិត្តដល់សិស្សប្អូនថា តស៊ូបន្តទៀតប្អូនគ្មានការងារអ្វីស្រួលទេ។
នេះជាពាក្យលើកទឹកចិត្តដល់កីឡាករ វឿន វ៉ា ដែលបច្ចុប្បន្នរូបគេកំពុងប្រកបអាជីពជាមួយក្លិបខេត្តព្រៃវែង។
វ៉ា ដែលជាកីឡាករមួយរូបស្ថិតនៅក្រុមក្មេងខ្ចីដែលទើបតែឡើងមកលេងនៅលីគកំពូលកម្ពុជាបានរៀបរាប់អំពីការលំបាលក្នុងលេងប៉ះក្រុមលំដាប់អាជីពថា ការលេងនៅប្រកួតដំបូងគឺពិតជាអារម្មណ៍ភ័យខ្ហាំងដោយសារមិនដែលធ្លាប់ប៉ះក្រុមលំដាបអាជីព ហើយម្យ៉ាងទៀតខ្លួនមានមាឌតូច ពេលដណ្ដើមបាល់ពីគេម្ដងៗគឺតែងតែធ្វើអោយខ្លួនឯងដួល។
ជាមួយគ្នានេះផងដែលការប្រកួតដំបូងរបស់ក្រុមខ្ចីមួយធ្វើបានល្អមែនទែនដោយសារបានលទ្ធស្មើជាមួយក្រុមអង្គរថាយហ្គឺរ។ ហើយប្រកួតបន្ទាប់ក្រុមខេត្តព្រៃវែងបានបង្កើតភាពភ្ញាក់ផ្អើលដោយបានបំបាក់ក្រុមសូទីឡូអង្គរ ៦ទល់សូន្យ។
ដោយគិតមកត្រឹមសប្ដាហ៍ទី៩នេះ ក្រុមព្រៃវែងបានលេងចំនួន៧ប្រកួត ដោយស្មើមួយ ឈ្នះមួយ ចាញ់៥ មានបួនពិន្ទុក ហើយឈរចំណាត់លេង១១ នៃតារាងលីគកំពូលកម្ពុជា។
ដែលការប្រកួតរបស់ពីពួកគេនៅចុងសប្ដាហ៍នេះនឹងត្រូវធ្វើដំណើរទៅលេងលើទឹកដីអគ្គីសនីកម្ពុជា៕