ការប្រកួតរបស់ Tottenham Hotspur ក្នុងពានរង្វាន់ UEFA Europa Conference League ទល់នឹង Rennes នាថ្ងៃព្រហស្បតិ៍នេះ អាចនឹងត្រូវបានលើកពេល ដោយសារកីឡាករ៨រូប និងបុគ្គលិក៥នាក់ផ្សេងទៀត ធ្វើតេស្ដវិជ្ជមានកូវីដ១៩។
Spurs បាននិយាយថា ពួកគេបានបិទទីលានហ្វឹកហាត់សម្រាប់ក្រុមធំ កាលពីថ្ងៃពុធ។ ហើយការប្រកួតទល់នឹង Brighton នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅ Premier League ក៏ស្ថិតនៅក្នុងភាពស្រពេចស្រពិលដែរ។
ក្លិបមាន់ខ្នាយមាសបានចេញសេចក្ដីប្រកាសថា ការប្រកួត Europa Conference League នៅពូល G ក្នុងទឹកដីរបស់ខ្លួន ទល់នឹង Rennes នឹងមិនអាចប្រព្រឹត្តទៅបាននោះទេ ដោយបច្ចុប្បន្នពួកគេ កំពុងពិភាក្សាជាមួយ UEFA ហើយនឹងជូនដំណឹងនៅពេលក្រោយ ចំពោះកាលបរិច្ឆេទការប្រកួតនេះ៕