ឈរជើង ក្នុងតំណែងជាគ្រូបង្វឹកគុនខ្មែរប្រចាំក្លិប The Temple នាទីក្រុង បុកដូ ប្រទេសបារាំង រយៈពេលជិត៣ឆ្នាំមកហើយ ធីម សៀងហៃ គឺជាអ្នកលេងគុនខ្មែរមួយរូប ដែលទទួលបានការចុចឈ្មោះពីសហព័ន្ធប្រដាល់បារាំង ឲ្យចូលទៅប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងកម្មវិធីដ៏ធំមួយ ដែលគ្រោងនឹងធ្វើឡើងនៅខែ ឧសភា ខាងមុខ។