នៅទីបំផុត កីឡាករកាយវប្បកម្មដ៏ល្បីល្បាញរបស់កម្ពុជា និងជាម្ចាស់មេដាយមាសពិភពលោក សំបូរ សោភ័ណ្ឌ បានបើកដំណើរការក្លិប កាយវប្បកម្ម និងលំហាត់ប្រាណផ្ទាល់ខ្លួន ជាលើកដំបូង នៅរាជធានីភ្នំពេញ ដោយបានបើបណ្ដោះអាសន្នកាលពីថ្ងៃទី ១១កក្កដា ក្រោយចំណាយពេលរៀបចំជាងកន្លះខែ។
មានទីតាំងស្ថិតនៅទល់មុខ ច្រកចំហៀងមន្ទីរពេទ្យមិត្តភាពម្ពុជា-សូវៀត រឺពេទ្យរុស្ស៊ី ក្លិបរបស់ជើងខ្លាំងកាយវប្បកម្មមានប្រភពពីខេត្តបាត់ដំបង ត្រូវបានគេមើលឃើញថាបំពាក់មកជាមួយ ឧបករណ៍គុណភាពខ្ពស់ល្អ ដែលសមស្របសម្រាប់ការហាត់របស់ អ្នកនិយមហាត់ប្រាណ។
បុរសវ័យ២៨ឆ្នាំ បន្ថែមថា លោកសម្រេចចិត្តបើកក្លិបផ្ទាល់ខ្លួន ព្រោះតែជាក្ដីសុបិនរបស់លោកតាំងពីចាប់អាជីពកីឡាមួយនេះមកម៉្លេះ។ ជាក្លិបមួយដែលនឹងផ្ដល់ភាពងាយស្រួលដល់ការហ្វឹកហាត់ផ្ទាល់ខ្លួនសម្រាប់ការប្រកួតនានាតំណាងជាតិ លោករំពឹងថា ក្លិបមួយនេះ ក៏នឹងដើរតួក្នុងការបម្រើ ឲ្យពលរដ្ឋអាចចូលហ្វឹកហាត់ ដើម្បីលើកកម្ពស់សុខភាព ផ្លូវការ និង ចិត្ត ខណៈដែលការហាត់ Gym ដើម្បីរាងកាយ និង សុខភាពកំពុងផ្ទុះការពេញនិយមខ្លាំងនៅកម្ពុជា ពិសេស រាជធានីភ្នំពេញ។
សំបូរ សោភ័ណ្ឌ ជាកីឡាករកាយវប្បកម្មដ៏មានសមត្ថភាពមួយរូបរបស់កម្ពុជា។ លោកបានក្រសោបការគាំទ្រយ៉ាងខ្លាំង តាំងពីក្រោយការឈ្នះ មេដាយមាសពិភពលោកជាលើកដូង ក្នុងការប្រកួតមួយដែលរៀបចំនៅប្រទេសថៃ នាឆ្នាំ២០១៨ និងក៏ជាកីឡាករដ៏ជោគជ័យដែលអាចយកបានមេដាយមាស ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ផងដែរ សម្រាប់កម្ពុជា នាពេលកន្លងមក។