លោក ប៉ែន ផាត អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលស្គាល់ក្រុមជម្រើសជាតិបច្ចុប្បន្នមានភាពរីកចម្រើនច្រើនជាងមុន ប៉ុន្តែភាគច្រើនពួកគេចូលចិត្តលេងផ្ដោតតែលើផ្នែកកណ្ដាល មិនសូវលេងចេញពីស្លាប។ អតីតខ្សែបម្រើធ្លាប់ប្រកបអាជីពនៅថៃ និងបារាំង អះអាងថា មិនមែនជាការរិះគន់អ្វីទេ ដោយគ្រាន់តែលើកឡើងពីបទពិសោធរបស់លោកប៉ុណ្ណោះ។
លោកថា ការលេងចេញពីស្លាបអាចធ្វើឲ្យតំបន់កណ្ដាលមានភាពទូលាយ។ ទន្ទឹមនឹងនេះដែរ លោក ប៉ែន ផាត មើលឃើញកីឡាករឆាប់ធ្លាក់ចុះកម្លាំង ដោយជាទូទៅអាចបានត្រឹម៧៥នាទី។