ពានសម្ដេចហ៊ុនសែន២០២២ប្លែកពីរដូវកាលមុនៗ

0 នាទីអាន
- Advertisement -

ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរដូវកាល២០២២ នឹងចាប់ផ្ដើមនៅដើមខែកុម្ភៈខាងមុខនេះហើយ។ នេះបើតាមសេចក្ដីវប្រកាសរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគដែលមានលោក Satoshi Saito ជានាយកប្រតិបត្តិ។

ខុសពីរដូវកាលមុនបន្តិច ពានសម្ដេចហ៊ុនសែនរដូវកាលនេះ បែងចែកជា៣ដំណាក់កាល។

ដំណាក់កាលទី១ គឺថ្នាក់ខេត្ត ចាប់ផ្ដើមពីថ្ងៃទី៨ខែកុម្ភៈដល់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២២។ ជុំថ្នាក់ខេត្ត មាន១៧ក្រុមចូលរួមប្រកួតប្រជែងក្នុងឆ្នាំនេះ។

ដំណាក់កាលទី២ វគ្គជម្រុះថ្នាក់ជាតិ ចាប់ផ្ដើមពីថ្ងៃទី២១ខែមិថុនាតទៅ។

ដំណាក់កាលទី៣ គឺថ្នាក់ជាតិ ចាប់ផ្ដើមពីថ្ងៃទី២០ខែកក្កដាតទៅ។

សូមរំឭកថា រដូវកាលមុន វិសាខា ជាជើងឯកពានសម្ដេចហ៊ុនសែនថ្នាក់ជាតិ ខណៈ កោះកុង ជាជើងឯកថ្នាក់ខេត្ត។ រដូវកាល២០២២នេះជាឆ្នាំទី១៦នៃពានសម្ដេចតេជោហ៊ុនសែន៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕