កីឡាករ U23 វៀតណាមម្នាក់ទៀតហើយបានតេស្ដឃើញកូវីដ១៩ ក្នុងចំណោមកីឡាករ១០នាក់ដែលនៅសល់។ កីឡាករជាច្រើនផ្សេងៗទៀតកំពុងសម្រាកព្យាបាល និងតាមដានសុខភាព។
ដូច្នេះកីឡាករដែលអវិជ្ជមានរបស់វៀតណាម នៅសល់តែ៩នាក់ប៉ុណ្ណោះ។ ពួកគេក៏បានកោះហៅកីឡាករ៤នាក់ថ្មីទៀត ដែលកំពុងធ្វើដំណើរតាមរថយន្ដពីក្រុងហូជីមិញ។
បើអ្នកទាំង៤នោះថ្មីនោះតេស្ដអវិជ្ជមាន ពួកគេនឹងត្រូវបានចុះឈ្មោះចូលលេងតែម្ដងសម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតទល់ទីម័រខាងកើតនៅថ្ងៃព្រហស្បតិ៍ នេះ វេលាម៉ោង៧និង៣០នាទីយប់ នៅពហុកីឡដ្ឋានមរតកតេជោ៕