គ្រូបង្គោល Luis Enrique បានហៅទូរសព្ទទៅអ្នកចាំទី David de Gea មុនពេលប្រកាសបញ្ជីឈ្មោះកីឡាករអេស្ប៉ាញ ដែលត្រូវចូលរួមការប្រកួតមិត្តភាពទល់នឹងអាល់បានី និងអ៊ីស្លង់ ក្នុងខែមីនានេះ។
គ្រូបង្វឹកក្រុមអេស្ប៉ាញរូបនេះ មិនកោះហៅអ្នកចាំទីដៃទី១របស់ Manchester United ជាលើកដំបូង តាំងពី De Gea បង្ហាញខ្លួនលើកដំបូងឱ្យក្រុមជម្រើសជាតិកាលពីឆ្នាំ២០១៤ ក្រោមការដឹកនាំដោយលោក Vicente Del Bosque។
បន្ទាប់ពីទទួលបានជ័យជម្នះ ៥-០ លើ អ៊ីស្លង់ នៅកីឡដ្ឋាន Estadio Riazor កាលពីថ្ងៃអង្គារ លោក Enrique បានទម្លាយឱ្យដឹងនូវអ្វីដែលលោកបាននិយាយជាមួយ De Gea។ លោកបាននិយាយថា៖ “David, ខ្ញុំចង់សាកសមត្ថភាពអ្នកចាំទីផ្សេងទៀត”។ លោក Enrique ក៏មិនអាចធានាថា នឹងកោះហៅ De Gea ជាថ្មីដែរ ដោយបានបន្ថែមថា៖ “នៅក្នុងការចេញបញ្ជីកីឡាករបន្ទាប់ យើងនឹងរង់ចាំមើល”។