ប្រធានក្លិប FC Barcelona លោក Joan Laporta បានអះអាងថា ការនាំយក វីរបុរស Xavi Hernandez មកដឹកនាំក្រុម ជាការសម្រេចចិត្តដ៏ល្អបំផុតដែលបានធ្វើឡើង សម្រាប់ការមកកាន់តំណែងនៅក្លិបនេះជាលើកទី២ ហើយរំពឹងថាពួកគេអាចមានឱកាសប្រជែងពាន La Liga បាននៅឡើយ ក្នុងរដូវកាលនេះ។
លោក Laporta បានឈ្នះឆ្នោតក្នុងតំណែងប្រធានក្លិបរបស់ Barcelona កាលពីឆ្នាំមុន ហើយលោកបានជ្រើសយកលោក Xavi មកកាន់តំណែងជាអ្នកចាត់ការថ្មីជំនួស លោក Ronald Koeman កាលពីខែវិច្ឆិកា។