AC Milan រក្សាភាពមិនចាញ់ក្នុង Serie A និងគម្លាតនាំមុខ៥ពិន្ទុ

Monghak Yong
35 មើល
0 នាទីអាន
- Advertisement -

AC Milan បន្តរក្សាភាពមិនចាញ់ក្នុងក្របខ័ណ្ឌ Serie A រដូវកាល២០២០-២១នេះ និងគម្លាតនាំមុខ៥ពិន្ទុលើក្រុមលេខ២ Inter Milan ក្រោយឈ្នះ២-១នៅផ្ទះ Sampdoria យប់ថ្ងៃអាទិត្យទី៦ខែធ្នូ។

Franck Kessie បានស៊ុតបាល់ពិន័យ១១ម៉ែត្រឱ្យ AC Milan ផ្ដើមនាំមុខក្នុងនាទី៤៥ ក្រោយពេលបាល់តែតដោយ Theo Hernandez ប៉ះដៃ Jakub Jankto។

បន្ទាប់មក កីឡាករបម្រុង Samu Castillejo ស៊ុតគ្រាប់ទី២សម្រាប់ក្រុមលោក Stefano Pioli ក្នុងនាទី៧៧។

Albin Ekdal រកបានគ្រាប់លួងចិត្ត១គ្រាប់សម្រាប់ម្ចាស់ផ្ទះក្នុងនាទី៨២។

នេះជាជ័យជម្នះទី៨ក្នុងចំណោម១០ប្រកួតដំបូងក្នុង Serie A រដូវកាលថ្មីនេះដែលពួកគេមិនទាន់បរាជ័យសោះ។ នេះជាការមិនចាញ់ក្នុងរយៈពេលវែងបំផុតរបស់ AC Milan តាំងពីរដូវកាល២០០៣-០៤ដែលកាលណោះស្ថិតក្រោមការដឹកនាំរបស់លោក Carlo Ancelotti។

AC Milan ដែលខានឈ្នះជើងឯកលីគកំពូលអ៊ីតាលីតាំងពីក្រោយរដូវកាល២០១០-១១មកនោះ កំពុងមាន២៦ពិន្ទុ។ Inter Milan លេខ២ មាន២១ពិន្ទុ ស្របពេល Napoli និង Juventus មាន២០ពិន្ទុពី១០ប្រកួត ស្ថិតក្នុងលេខរៀងទី៣និងទី៤៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕