អតីតខ្សែប្រយុទ្ធរបស់ Manchester United លោក Robin van Persie ធ្លាប់ទទួលបានឱកាសក្នុងការត្រលប់មក Old Trafford ដើម្បីកាន់តួនាទីជាជំនួយការគ្រូបង្វឹក ក្រុមការដឹកនាំដោយលោក Erik ten Hag ប៉ុន្ដែលោកបានបោះបង់ឱកាសនេះ។
លោកសុខចិត្តនៅបន្ដកាន់តួនាទីនៅក្លិប Feyenoord ជាគ្រូបង្វឹកក្រុមធំ និងក្រុមយុវជន។ លោកបានសារភាពថា Manchester United ជាកន្លែងដ៏ពិសេសមួយនៅក្នុងចិត្តលោក ព្រោះក្ដីស្រលាញ់ដែលទទួលបានពីអ្នកគាំទ្រក្រុមបិសាចក្រហម ហើយ អតីតកីឡាករក្រុមបាល់ទាត់ជម្រើសជាតិហូឡង់រូបនេះ មានអារម្មណ៍ល្អចំពោះការនៅក្បែរក្រុមគ្រួសារ ដែលជារឿងអាទិភាពដែលលោកត្រូវធ្វើ។