Skip to content
SORIYAបង្កើតកម្មវិធីបាល់ទាត់ពិសេសមួយចែករំលែកមេរៀនដល់យុវជនទាំង២៥ខេត្តក្រុងនៅកម្ពុជា
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

SORIYAបង្កើតកម្មវិធីបាល់ទាត់ពិសេសមួយចែករំលែកមេរៀនដល់យុវជនទាំង២៥ខេត្តក្រុងនៅកម្ពុជា

អង្គការបាល់ទាត់ Soriya សហការជាមួយ Toyota បានបង្កើតកម្មវិធីបាល់ទាត់ពិសេសមួយឈ្មោះថា គម្រោង មួយពីរ ឬ 1 2 Project ដើម្បីចែករំលែកមេរៀន និងបទពិសោធដល់យុវជនកម្ពុជានៅទូទាំង២៥ខេត្ត រាជធានី។

លោក Tai Saito អគ្គនាយក Soriya ឲ្យដឹងថា 1 2 Project នឹងចែកចាយសារំលែកសារដ៏ពិសេស ដូចជា គោលដៅដែលអង្គការលោកចង់ចែករំលែក ហើយធ្វើឡើងតាមរយៈបាល់ទាត់ដែលជានិមិត្តរូបនៃភាពវិជ្ជមានដល់កុមារនៅទូទាំងប្រទេស។


គិតមកទល់ពេលនេះ 1 2 Project ត្រូវបានរៀបចំឡើងចំនួន៣ខេត្តហើយ មាននៅខេត្តកែប, កំពត និងតាកែវ និងគ្រោងបន្តទៅខេត្តផ្សេងទៀតក្នុងខែសីហា ខាងមុខ។ តែយ៉ាងណា លោក Tai Saito មិនទាន់អាចបង្ហើបទីតាំង និងពេលវេលានៅឡើយទេដើម្បីឲ្យមានភាពភ្ញាក់ផ្អើល។


SORIYA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ និងកំពុងចូលរួមសកម្មភាពបាល់ទាត់ដើម្បីរួមចំណែកដល់សង្គម ក៏ដូចជាដោះស្រាយបញ្ហាសង្គមតាមរយៈបាល់ទាត់ផងដែរ៕