ក្រុមដែលចូលរួមការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់សាលាអន្តរជាតិអេសអាយអេស ឆ្នាំ២០២៤ មានគុណភាពកាន់តែល្អជាងមុន ហើយសន្ទុះនៃការគាំទ្រក៏កាន់តែខ្លាំងក្លាថែមទៀត។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ងឿន ផល្លីនពោធីតា អគ្គនាយិកាសាលាអន្តរជាតិអេស អាយ អេស អាយ។
ថ្នាក់ដឹកនាំខាងលើមានប្រសាសន៍បែបនេះក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សាលាអន្តរជាតិអេសអាយអេស ឆ្នាំ២០២៤ នៅទីលានកីឡាបាល់ទាត់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាលថ្ងៃសៅរ៍ ទី៣១ ខែសីហា។
អ្នកស្រី ងឿន ផល្លីនពោធីតា សង្កត់ធ្ងន់ថា ការរៀបចំការប្រកួតនេះឡើងដើម្បីផ្ដល់ឱកាសដល់យុវជន បានចូលរួមលេងកីឡាពេលទំនេរពីការសិក្សា បន្ថយអារម្មណ៍តានតឹង និងបណ្ដុះចិត្តស្រលាញ់ ពោលក្រៅតែពីមានចំណេះដឹងហើយ ក៏មានជំនាញលេងកីឡា។ ក្រៅតែពីកីឡាបាល់ទាត់ អ្នកស្រីអគ្គនាយិកា ឱ្យដឹងថា សាលាអន្តរជាតិ អេសអាយអេស ក៏មានកីឡាវាយសី និងហែលទឹកផងដែលបានអនុវត្តជាប្រចាំ។
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សាលាអន្តរជាតិអេសអាយអេស ឆ្នាំ២០២៤ ត្រូវបានបែងចែកជាបីកម្រិតពានរង្វាន់មានដូចជា៖
• ពានរង្វាន់កម្រិត បឋមសិក្សា U12
• ពានរង្វាន់កម្រិត អនុវិទ្យាល័យ U15
• ពានរង្វាន់កម្រិត វិទ្យាល័យ U18