បាល់ទាត់បាត់ដំបងលីគខាប់រដូវកាលទី១ ក្រសោបបានការគាំទ្រខ្លាំង

Sovann Tith
10 មើល
0 នាទីអាន
- Advertisement -

ការប្រកួតបាល់ទាត់ពានរង្វាន់បាត់ដំបងលីគខាប់បានបញ្ចប់រដូវកាលទី១របស់ខ្លួនហើយ ក្រោយដំណើរការអស់រយៈពេលជិត៤ខែមក ដោយប្រព្រឹត្តទៅនៅទីលានសាកលវិទ្យាល័យបាត់ដំបង។

ការប្រកួតនេះត្រូវបានបែងចែកសម្រាប់ក្រុមបុរស និងនារី ប្រកួតរៀងរាល់សប្ដាហ៍។ សម្រាប់ក្រុមបុរស មាន៩ក្រុម និងក្រុមនារី មាន៤ក្រុម ប្រកួតវិលជុំសន្សំពិន្ទុដូចៗគ្នា។ ឆ្លងកាត់ការប្រកួតជិត៤ខែមកនេះ តំណែងជើងឯកផ្នែកបុរស និងនារីបានទៅលើក្រុមបាត់ដំបងដូចៗគ្នា។

លោក គង់ សាវង្ស អ្នករៀបចំការប្រកួតបានឲ្យដឹងថា រដូវកាលទី១នៃបាត់ដំបងលីគខាប់នេះក្រសោបបានអ្នកចូលរួមទស្សនាយ៉ាងច្រើន ហើយពួកគេក៏បានចូលរួមសម្អាតបរិស្ថានថែមទៀត។

លោក គង់ សាវង្ស សង្កត់បន្ថែមថា ការរៀបចំពានរង្វាន់បាត់ដំបងលីគខាប់នេះដើម្បីបំផុសបំផុលសកម្មភាពកីឡាឡើងវិញ ក្រោយស្ងប់ស្ងាត់ដោយសារបញ្ហាកូវីដ១៩កន្លងទៅ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕