ទំនាក់ទំនងរវាងក្លិប Real Madrid និង Paris Saint-Germain ហាក់ស្ថិតនៅក្នុងភាពល្អក់កករ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារបញ្ហាជាច្រើនកន្លងមក ដែលធ្វើឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្លិបទាំងពីរ មើលមុខគ្នាមិនចំ។
ក្រៅពីរឿងពាក់ព័ន្ធនឹងខ្សែប្រយុទ្ធ Kylian Mbappe, បញ្ហាដែលប្រធានក្លិប Real Madrid លោក Florentino Perez និងប្រធានក្លិប PSG លោក Nasser Al Kheaifi ប្រឈមមុខដាក់គ្នានោះគឺ គម្រោង European Super League។