ក្រុមប្រណាំងរថយន្ដ Red Bull Formula One របស់ម្ចាស់ជើងឯកពិភពលោកពីរសម័យ Max Verstappen ត្រូវបានរកឃើញថា បានចាយវាយលើសច្បាប់ថវិកាដែលបានកំណត់ក្នុងរដូវកាល ២០២១ នេះបើយោងតាមការប្រកាសរបស់ សហព័ន្ធកីឡាយានយន្ដអន្ដរជាតិ(FIA) កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ដោយបានបន្ថែមថា នេះជាការបំពានច្បាប់កម្រិតស្រាល។