កីឡាករសញ្ជាតិវៀតណាម Nguyen Quang Hai បានស៊ុតបញ្ចូលទីនូវគ្រាប់បាល់ដំបូងរបស់ខ្លួននិងជាគ្រាប់បាល់ដ៏មានសារៈសំខាន់ដើម្បីជួយ Pau FC ឲ្យរួចផុតពីការបរាជ័យក្នុងជំនួបជាមួយ Rodez នៅជុំទី១១ នៃ Ligue 2 បារាំង។
Quang Hai បានប្តូរចូលជំនួសកីឡាករ Pape Inou Ba នៅនាទី78ដោយលេងនៅតំបន់ខាងលើចាំជួយគាំទ្រខ្សែប្រយុទ្ធ Mayron George ខណៈដែលពេលនោះក្រុមរបស់គេត្រូវបាន Rodez នាំមុខ2-1។បន្ទាប់ពីផ្លាស់ប្តូរចូលបាន៨នាទីពោលនៅនាទី៨៦ក្រោយទទួលបាល់បានពីប្រធានក្រុម Xavier Kouassi កីឡាករនាំលេងរបស់ជម្រើសជាតិវៀតណាមរូបនេះបានប្រើជើងឆ្វេងរបស់គេស៊ុតបាល់ចូលក្នុងសំណាញ់ទីយ៉ាងល្អជួយឲ្យក្រុម Pau តាមស្មើ 2-2។
នេះគឺជាគ្រាប់បាល់ដំបូងរបស់គេនៅក្នុង Ligue 2 ក្រោយផ្ទេរចេញពីលីគកំពូលវៀតណាមក្នុងរដូវក្តៅនេះ។
គ្រាប់បាល់នេះបានធ្វើឲ្យរូបគេក្លាយជាកីឡាករមានដើមកំណើតវៀតណាមដំបូងគេដែលស៊ុតបញ្ចូលទីក្នុងការប្រកួតបាល់ទាត់អាជីពនៅតំបន់អឺរ៉ុប។Quang Hai ក៏បានក្លាយជាកីឡាករទី៥ដែលអាចរកគ្រាប់បាល់ឲ្យ Pau ក្នុងរដូវកាល 2022-23 នេះបន្ទាប់ពីកីឡាករ Steeve Beusnard, Henri Saivet, Mons Bassouamina និងកីឡាករ Ba។
នៅក្នុងជុំទី១២ Pau នឹងក្លាយជាក្រុមភ្ញៀវទៅលេងនៅទឹកដីក្លិប Annecy នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។