យុវជនបឹងកេត២រូបទទួលបានបទពិសោធល្អៗពីការហាត់ជាមួយក្រុមថ្នាលក្លិប Shonan Bellmare នៅ J-League 1

Sovann Tith
40 មើល
0 នាទីអាន

ថ្មីៗនេះ យុវជនអាយុ១៨ឆ្នាំបឹងកេត០២រូបបានវិលត្រលប់ពីការហ្វឹកហាត់ជាមួយយុវជនថ្នាលក្លិប Shonan Bellmare នៃលីគកំពូលជប៉ុន។

លោក សាប៊ូន វិនតា​ នាយកផ្នែកអភិវឌ្ឍន៍ក្លិបបាល់ទាត់បឹងកេតបានបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមកម្មវិធីហ្វឹកហាត់នេះ ក៏ដូចជាការសហការជាមួយក្លិប Shonan Bellmare។

ទន្ទឹមនឹងនេះដែរ លោក សាប៊ូន វិនតា បង្ហើបថា ក្រុម U18 បឹងកេត ក៏នឹងជួបប្រកួតមិត្តភាពតទល់ក្រុមយុវជន Shonan Bellmare នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ នាកីឡដ្ឋានខេមបូឌាអ៊ែរ៉វេផងដែរ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕