បន្ថែមជុំវិញរឿងរ៉ាវព្រះបុត្រាព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ ចូលរួមហ្វឹកហាត់នៅ Police Tero

Sovann Tith
10 មើល
0 នាទីអាន
- Advertisement -

ក្លិបបាល់ទាត់ Police Tero នៃលីគកំពូលថៃបានបង្ហាញពីការចូលរួមហ្វឹកហាត់របស់អ្នកម្ចាស់ នរោត្ដម ម៉ាតេអូ ជាព្រះបុត្រារបស់ព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ ដែលធ្លាប់មានព័ត៌មានពាក់ព័ន្ធនឹងការទិញក្លិប Saint Etiene របស់បារាំងកាល២ឆ្នាំមុន។

សារព័ត៌មានកីឡាថៃ SiamSports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ និងព្រះបុត្រា នរោត្ដម ម៉ាតេអូ បានយាងទតក្លិបបាល់ទាត់ Police Tero។ ប្រភពដដែលបន្ថែមថា ព្រះអង្គក៏សព្វព្រះទ័យក្នុងការគ្រប់គ្រងក្លិប ហើយក៏ឱ្យបុត្រាលេងនៅលីគថៃដែរ។

គួរដឹងដែរថា ព្រះអង្គម្ចាស់ នរោត្ដម រ៉ាវីចក្រ មានព្រះជន្ម៤៧ព្រះវស្សា និងជាព្រះរាជនត្តាព្រះបរមរតនកោដ្ឋព្រះមហាវីរក្សត្រ នរោត្ដម សីហនុ។ ព្រះអង្គជាបុត្រាបង្កើតរបស់សម្ដេចព្រះមហិស្សរា នរោត្ដម ចក្រពង្ស៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕