កីឡាករ ចុន សុវណ្ណ ជាម្ចាស់មេដាយមាសក្នុងការប្រកួតតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២២ បានរៀបរាប់ប្រាប់មកកាន់ AMS Sports ថាការទទួលបានជ័យជម្នះលើកនេះជាបទពិសោធថ្មីបន្ថែមទៀតសម្រាប់ជំរុញ និងលើកទឹកចិត្តរូបគេឱ្យខិតចំប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីត្រៀមប្រកួតប្រជែងក្នុងឆាកអន្តរជាតិ។ ខាងក្រោមនេះគឺជាការរៀបរាប់របស់កីឡាករ ចុន សុវណ្ណ មកពីក្លិបតេក្វាន់ដូក្រសួងមហាផ្ទៃ។
សូមជម្រាបថា ព្រឹត្តិការណ៍ការប្រកួតតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២២ បានបិទបញ្ចប់ទៅដោយជោគជ័យ កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ៕