Skip to content
ពន្លកកីឡា ៖ ចក្ខុវិស័យពិសេសៗរបស់ក្លិបបាល់ទាត់មីស្ទ័រលេងដែលមានមូលដ្ឋាននៅស្រុកលើកដែក ខេត្តកណ្ដាល
    ទំព័រដើម  »  កីឡាជាតិ

ពន្លកកីឡា ៖ ចក្ខុវិស័យពិសេសៗរបស់ក្លិបបាល់ទាត់មីស្ទ័រលេងដែលមានមូលដ្ឋាននៅស្រុកលើកដែក ខេត្តកណ្ដាល

មីស្ទ័រលេងអេហ្វស៊ី គឺជាក្លិបបាល់ទាត់មួយមានមូលដ្ឋាននៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ ក្លិបនេះត្រូវបានបង្កើតឡើងដោយលោក គ្រី ប៉េងលេង ដែលជាអ្នកជំនួញមួយរូបក្នុងតំបន់ ដើម្បីផ្ដល់ឱកាសដល់យុវជនលេងកីឡា។

ថ្មីៗនេះ ក្លិបខាងលើបានធ្វើតេស្ដជ្រើសរើសយុវជនដើម្បីបណ្ដុះធនធានផ្ទាល់ខ្លួនភ្ជាប់គោលដៅប្រកួតប្រជែងក្នុងលីគផ្លូវការដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League នាពេលខាងមុខ។

មិនតែប៉ុណ្ណោះ លោក គ្រី ប៉េងលេង ក៏បានបង្ហាញពីគម្រោងផ្សេងៗទៀត ជាពិសេសការបង្កើតតំបន់កម្សាន្ដជុំវិញទីលានបាល់ទាត់របស់ខ្លួនដើម្បីបន្ថែមចំណូលទ្រទ្រង់ក្លិបផងដែរ៕