U22 កម្ពុជានឹងចូលរួមប្រកួតពាន Merlion Cup នៅសិង្ហបុរី ខណៈការចាប់គូធ្វើឡើងនៅថ្ងៃចន្ទ ទី០៦ មីនា

Sovann Tith
19 មើល
0 នាទីអាន
- Advertisement -

U22 កម្ពុជានឹងចូលរួមប្រកួតពាន Merlion Cup នៅសិង្ហបុរី ខណៈការចាប់គូធ្វើឡើងនៅថ្ងៃចន្ទ ទី០៦ មីនា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំនឹងចូលរួមការប្រកួតពានរង្វាន់ Merlion Cup នៅប្រទេសសិង្ហបុរី ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា។
ការប្រកួតនេះមានចំនួន៤ក្រុមចូលរួម គឺម្ចាស់ផ្ទះសិង្ហបុរី, ម៉ាឡេស៊ី, កម្ពុជា និងហុងកុង ហើយធ្វើឡើងនៅកីឡដ្ឋាន Jelan Besar។ ក្រុមឈ្នះត្រូវប៉ះគ្នាដណ្ដើមជើងឯក និងក្រុមចាញ់ជួបគ្នាយកលេខ៣។
នេះជាលើកទី១ហើយដែលក្រុមជម្រើសជាតិកម្ពុជា និងហុងកុងចូលរួមពានរង្វាន់មិត្តភាពដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២មួយនេះ។
ការចាប់គូនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី០៦ ខែមីនា វេលាម៉ោង៤ល្ងាចម៉ោងនៅកម្ពុជា។

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕