គោរមៈ ច័ន្ទរាជ ជាអ្នកប្រដាល់គុនខ្មែរវ័យក្មេងកំពុងរះមួយរូប ដោយបានពុះពារហ្វឹកហាត់តាំងពីអាយុ៧-៨ឆ្នាំក្នុងក្លិប Cambodian Top Team របស់លោក ហ៊ុន ច័ន្ទរាជ្យ។ យុវជនវ័យ១៥ឆ្នាំថ្លែងថា គុនខ្មែរមិនត្រឹមតែកែប្រែខ្លួនពីក្មេងធម្មតាប៉ុណ្ណោះទេ តែគេក៏អាចរកចំណូលបានសមរម្យដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងអាចជួយគ្រួសារបានខ្លះៗថែមទៀត។ កីឡាករមានប្រភពនៅរាជធានីភ្នំពេញសង្កត់ធ្ងន់ថា មានរយៈពេល២ទៅ៣ឆ្នាំហើយដែលរូបគេមិនបានចាយលុយឪពុកម្ដាយ ព្រោះអាចរចំណូលបានដោយខ្លួនឯង។