Skip to content
នារី២រូបមើលឃើញភាពប្រែប្រួលទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រោយចាប់កីឡារត់ជាប់លាប់មក
    ទំព័រដើម  »  កីឡាជាតិ

នារី២រូបមើលឃើញភាពប្រែប្រួលទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រោយចាប់កីឡារត់ជាប់លាប់មក

ការមានសុខភាពល្អ មានភាពអំណត់ និងភាពស្រស់ថ្លាលើផ្លូវអារម្មណ៍ គឺជាគុណប្រយោជន៍ពីកីឡារត់។ នេះជាការលើកឡើងរបស់នារី២រូបដែលបានចូលរួមព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីអបអរទិវានារីអន្តរជាតិនៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣។

កញ្ញា សុគង់ ជាសិស្សថ្នាក់ទី១១ប្រាប់ថា ធ្លាប់ចូលរួមព្រឹត្តិការណ៍ខាងលើដំបូងកាលឆ្នាំ២០២០ ហើយក៏ធ្លាប់លេងកីឡានេះពីមុនមកដែរ។ សិស្សវិទ្យាល័យឯកជនរូបនេះសង្កត់ធ្ងន់ថា កីឡាបានធ្វើឲ្យកញ្ញាមានភាពរឹងមាំ សុខភាពល្អ និងមិនឆាប់ហត់។ ចំណែកកញ្ញា ស្រីរ័ត្ន ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងបានចាប់កីឡារត់នេះជាង១០ឆ្នាំមកហើយ និងថា កីឡានេះជួយកាត់បន្ថយស្ត្រេស និងមានភាពអំណត់ជាងមុន។ មិនតែប៉ុណ្ណោះ ការរត់ជួបជុំគ្នាក៏បានផ្ដល់ភាពសប្បាយរីករាយផងដែរ។

អ្នកភ្នំពេញទាំង២ក៏បានលើកទឹកចិត្តដល់ស្ត្រីខ្មែរផ្សេងៗទៀតចូលរួមលេងកីឡាឲ្យបានច្រើនដើម្បីសុខភាពរឹងមាំ។
គួរដឹងដែរថា កញ្ញា ស្រីរ័ត្ន ទទួលបានចំណាត់ថ្នាក់លេខ១ និងកញ្ញា សុគង់ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសា១០គីឡូម៉ែត្រដូចគ្នា៕