ឪពុក ជា សុខម៉េង ឱ្យកូនចូលលេងបាល់ទាត់ ព្រោះបារម្ភពីការសេពគប់មិត្តភក្ដិមិនល្អ

Sovann Tith
17 មើល
0 នាទីអាន
- Advertisement -

លោក ជា លន់ ឪពុកកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ជា សុខម៉េង រំឭកថា មូលហេតុដែលលោកជំរុញកូនប្រុសចូលហ្វឹកហាត់បាល់ទាត់ ព្រោះម្ដុំផ្ទះលោកមានក្មេងៗមិនល្អច្រើន ដូច្នេះលោកបារម្ភកូនប្រុសសេពគប់ចំមិត្តភក្ដិមិនល្អដែលអាចធ្វើទង្វើប្រាសសង្គមសីលធម៌សង្គម។

ជាមួយគ្នានេះ ដោយសារតែកូនប្រុសក៏ចូលចិត្តលេងបាល់ទាត់ផងនោះ បុរសក៏សម្រេចចិត្តឱ្យកូនប្រុសចូលហ្វឹកហាត់តាំងពីអាយុ១២ឆ្នាំ ហើយក្រោយមកក៏បានជាប់ឈ្មោះនៅសាលាបាល់ទាត់ជាតិបាទី និងមានឱកាសជាប់ជម្រើសជាតិពីកម្រិតក្រោម១៥ឆ្នាំ និងកម្រិតអាយុផ្សេងៗទៀតជាបន្តបន្ទាប់។

គួររំឭកថា ជា សុខម៉េង បានជាប់ឈ្មោះនៅសាលាបាល់ទាត់ជាតិបាទីកាលឆ្នាំ២០១៦ និងបានចូលរួមជាមួយណាហ្គាវើលដ៍ក្នុងរដូវកាល២០២១។ បច្ចុប្បន្នគេកំពុងស្ថិតក្នុងជំរំហ្វឹកហាត់កោះសាមុយ ប្រទេសថៃ សម្រាប់ដំណាក់កាលទី១ នៃការត្រៀមស៊ីហ្គេម២០២៣។ គេធ្លាប់ជាប់ក្រុម U22 កម្ពុជាប្រកួតស៊ីហ្គេមនៅវៀតណាម កាលខែឧសភា ឆ្នាំ២០២២ ម្ដងដែរ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕