Real Madrid បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Copa del Rey ក្រោយឈ្នះ Barcelona ០ទល់នឹង៤ ក្នុងជើងទី២ នៅថ្ងៃពុធ ទី០៥ ខែមេសា។
Karim Benzema រកបាន៣គ្រាប់ម្នាក់ឯង។ ចំណែកមួយគ្រាប់ទៀតរកបានដោយមិត្តរួមក្រុម Vinícius Júnior។
ជើងទី១ Barcelona ឈ្នះ០ទល់នឹង១ ដូច្នេះលទ្ធផលសរុបទាំង២ជើង Real Madrid ឈ្នះ៤ទល់នឹង១។
ក្រុមអធិរាជសនឹងប៉ះ Osasuna ក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី០៦ ខែឧសភា៕